ត្រូវ​ចាំ​ថា​ខ្លួន​អ្នក​មាន​តម្លៃ​ណាស់ បើ​គេ​ធ្វើ​ទង្វើ៥​យ៉ាង​នេះ​ដាក់ ចូរ​កុំ​អភ័យ​ទោស​ឲ្យ​សោះ!

Kit Bunrong

Bunrong / March 28, 2022

1 min read

Teach Online

ពាក្យ​ថា​ស្នេហា​ស្តាប់​ទៅ​ដូច​ជា​ស្រស់​បំព្រង​ណាស់​ តែ​មុំ​ម្ខាង​ទៀត​ក៏​គ្រប​ដណ្តប់​ទៅ​ដោយ​ភាព​ងងឹត​បណ្តាល​មក​ពី​ចិត្ត​មនុស្ស​ដែល​អ្នក​ប្រើ​ជីវិត​ជាមួយ​នោះ​ឯង​។​ ត្រូវ​ចេះ​ស្រឡាញ់​ខ្លួន​ឯង​ជា​ពិសេស​ពេល​មាន​មនុស្ស​ធ្វើ​រឿង​ខាង​ក្រោម​នេះ​ដាក់​អ្នក​ ត្រូវ​បណ្តោយ​ឱ្យ​គេ​ទៅ​ចុះ​ហើយ​ត្រឡប់​មក​ស្រឡាញ់​ខ្លួន​ឯង​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១.​ គេ​មិន​ចេះ​ឱ្យ​តម្លៃ​៖ ជំហាន​ដំបូង​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​គឺ​ សង្កេត​ថា​គេ​ជា​មនុស្ស​ដែល​អាច​ផ្តល់​តម្លៃ​ដល់​ខ្លួន​ឯង​បាន​ឬ​អត់​?​ បើ​មិន​អាច​ទេ​ សូម្បី​តែ​គ្រួសារ​របស់​អ្នក​ក៏​គេ​មិន​អាច​ផ្តល់​តម្លៃ​បាន​ដែរ​ នេះ​បង្ហាញ​ថា​គេ​ក៏​មិន​អាច​មើល​ថែ​អ្នក​បាន​ទេ​។​ បើ​ជួប​មនុស្ស​ប្រុស​បែប​នេះ​ ត្រូវ​ប្រញាប់​ដក​ខ្លួន​ឱ្យ​ឆ្ងាយ​មុន​នឹង​រឿង​គ្រប់​យ៉ាង​កាន់​តែ​ជ្រុល​ហួស​ ព្រោះ​មនុស្ស​ប្រុស​បែប​នេះ​គេ​គ្មាន​ថ្ងៃ​ឃើញ​ចាត់​ទុក​អ្នក​សំខាន់​ បើ​សិន​ជា​អ្នក​មិន​ដើរ​ចេញ​ពី​គេ​នោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. កុហក​មុខ​ស្ងួត​៖ ទោះ​ជា​ធ្លាប់​ចាប់​បាន​ហើយ​ក៏​នៅ​តែ​អាច​កុហក​បាន​ជា​ច្រើន​ដង​ទៀត​។​ ពូកែ​ធ្វើ​ដូច​ជា​មិន​មាន​អ្វី​កើត​ឡើង​ ធ្វើ​ឬក​ពារ​ប្លែក​ៗ​ខុស​ប្រក្រតី​។​ កុហក​ស្ទើរ​តែ​គ្រប់​រឿង​ព្រោះ​គិត​ថា​អ្នក​ចាប់​គេ​មិន​ទាន់​ទេ​។​ បើ​បណ្តោយ​ឱ្យ​ធ្វើ​បែប​នេះ​យូរ​ទៀត​ ជីវិត​ស្នេហា​របស់​អ្នក​ក៏​មិន​ស្គាល់​ក្តី​សុខ​ដែរ​ព្រោះ​គេ​ចាត់​ទុក​អ្នក​ជា​មនុស្ស​ឆោត​ល្ងង់​ រស់នៅ​ជាមួយ​គ្នា​មាន​តែ​រឿង​សង្ស័យ​ក្នុង​ចិត្ត​រៀង​ខ្លួន​។​ គ្រាន់​តែ​នឹក​ឃើញ​ក៏​ឈឺ​ក្បាល​ដែរ​ ដូច​អង្គុយ​ចាំ​ចាប់​ឆ្មា​កុំ​ឱ្យ​ស៊ី​ត្រីងៀត​។​ ភ្លេច​ខ្លួន​ភ្លែត​មិន​បាន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣.​ មាន​អ្នក​ថ្មី​៖ បើ​ឈាន​ដល់​ដំណាក់​កាល​នេះ​ហើយ​បង្ហាញ​ថា​អ្នក​មិន​មាន​តម្លៃ​អ្វី​សម្រាប់​គេ​ទៀត​ឡើយ​។​ នេះ​ជា​ការ​ធ្វើ ​បា ប​ ចិ ត្ត​មិន​ធម្មតា​ទេ​ បង្ហាញ​ថា​គេ​កំពុង​តែ​មើល​ងាយ​អ្នក​ មើល​ងាយ​ក្តី​ស្រឡាញ់​របស់​អ្នក​។​ មនុស្ស​ប្រុស​អាច​ធ្វើ​បែប​នេះ​បាន​ព្រោះ​គេ​គិត​ថា​ទោះ​ជា​យ៉ាង​ណា​ក៏​អ្នក​ទៅ​ណា​ចោល​គេ​មិន​រួច​ដែរ​។​ ដូច្នេះ​អ្នក​ជ្រើស​រើស​ទៅ​ថា​ត្រូវ​នៅ​ទ្រាំ​ឬ​គួរ​ចាប់​ផ្តើម​ស្វែង​រក​ក្តី​សុខ​ជា​ថ្មី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤.​ ប្រើអំពើហិង្សា​៖ ចាត់​ទុក​ថា​ជា​ទង្វើ​ដែល​មិន​គួរ​ទទួល​បាន​ការ​អភ័យ​ទោស​ទាល់​តែ​សោះ​។​ គេ​ហ៊ាន​ធ្វើ​បែប​នេះ​មិន​មែន​មក​ពី​អារម្មណ៍​មួយ​ឆាវ​នោះ​ទេ​ តែ​អាច​មក​ពី​គេ​ធ្លាប់​​ធ្វើ​បាន​ម្តង​ហើយ​ទើប​គេ​ហ៊ាន​ធ្វើ​ម្តង​ទៀត​។​ នេះ​បង្ហាញ​ថា​គេ​មិន​អាច​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​បាន​បន្តិច​សោះ​ឡើយ​។​ ប្រសិន​បើ​រស់នៅ​ជាមួយ​គេ​យូរ​ទៀត​អំ ពើ ​ហិ ង្ស​ា ​កាន់​តែ​ខ្លាំង​ក្លា​ឡើង​ជា​រឿយ​ៗ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥.​ ស្រឡាញ់​គេ​ធ្វើ​ឱ្យ​អ្នក​ស្អប់​ខ្លួន​ឯង​៖ ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា​នៅ​ពេល​ទាក់​ទង​ជាមួយ​គេ​ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា​ខ្លះ​?​ មាន​ក្តី​សុខ​ច្រើន​ជាង​កើត​ទុក្ខ​?​ សើច​ច្រើន​ជាង​យំ​?​ ឬ​មាន​តែ​ស្អប់​ខ្លួន​ឯង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​?​ នេះ​ជា​សញ្ញា​បញ្ជាក់​ថា​នៅ​ក្នុង​ស្នេហា​មួយ​នេះ​អ្នក​មិន​មាន​សេចក្តី​សុខ​បន្តិច​ណា​សោះ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រសិន​បើ​ជីវិត​ស្នេហា​របស់​អ្នក​ចូល​មក​ក្នុង​ទំនង​នេះ​ដែរ​ អាច​នឹង​ដល់​ពេល​ហើយ​ដែល​អ្នក​ត្រូវ​យក​មក​គិត​ពិចារណា​ថា​រឿង​ដែល​កើត​ឡើង​ទាំង​អស់​នោះ​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ស្រឡាញ់​ខ្លួន​ឬ​ស្អប់​ខ្លួន​ឯង​។​ ឬ​គ្រាន់​តែ​ជា​ស្នេហា​ដែល​កុហក​បោក​ប្រាស់​ចិត្ត​ខ្លួន​ឯង​ សាក​គិត​ឱ្យ​បាន​ច្បាស់​ព្រោះ​មាន​តែ​អ្នក​ទេ​ដែល​យល់​ពី​ចិត្ត​ខ្លួន​ឯង​ ៕