ស្រលាញ់គ្នា៣ឆ្នាំ​ ទីបំផុតបានត្រឹមបន្សល់ទុកនៅអនុស្សាវីយ៍

Kit Bunrong

Bunrong / May 16, 2022

1 min read

Teach Online

គូរស្នេហ៍មួយបានស្រលាញ់គ្នាអស់រយៈពេលជាង 3ឆ្នាំហើយ។ ថ្ងៃមួយខាងបុរសបានណាត់ជួបនារីជាសង្សារដើម្បីទៅ ញ៉ាំអីនៅខាងក្រៅ។ មកដល់កន្លែងញ៉ាំអី នារីជាសង្សារឆ្ងល់ទៅនឹងភាពស្ងប់ស្ងាត់របស់គេជាខ្លាំង ព្រោះគេមិនបាននិយាយអីសូម្បីតែមួយម៉ាត់។ ឃើញដូចនេះនាងនាងក៏សួរ៖

លីន៖ "វុធបងកើតអីថ្ងៃនេះ? ហេតុអីមិននិយាយរកអូនសូម្បីមួយម៉ាត់អញ្ចឹង?"​
វុធ៖ "គ្មានអីទេ! ឆាប់ញ៉ាំទៅល្ងាចណាស់ហើយបងអាងជូនអូនទៅផ្ទះវិញ"

លឺដូច្នេះនាងក៏មិនហ៊ានសួរអីទៀតដែរបានត្រឹមតែញ៉ាំទាំងភាពងឿងឆ្ងល់ប៉ុណ្ណោះ។ បន្ទាប់ពីញ៉ាំរួចហើយវុធក៏បើកឡាន ជូនលីនដែលជាសង្សារត្រលប់ទៅផ្ទះវិញ។ នៅតាមផ្លូវត្រលប់ទៅផ្ទះវិញក្នុងឡានពោពេញដោយភាពស្ងប់ស្ងាត់បំផុត។ មួយសន្ទុះក្រោយមកវុធក៏ដាច់ចិត្តបង្ហើបសម្លេងរបស់គេ។

វុធ៖ "លីន! បងគិតថាយើងគួរតែបែកគ្នាទៅ!"

គ្រាន់តែលឺសម្ដីមួយម៉ាត់ចេញពីមាត់វុធភ្លាម ទឹកមុខលីនចាប់ផ្ដើមឡើងស្លេកស្លាំង ដូចមនុស្សជិតស្លាប់មាត់នាងឡើង ញ័រប៉ប្រឹបទឹកភ្នែកចាប់ផ្ដើមដក់ពេញគ្រាប់ភ្នែកទាំងគូរបស់នាង លីនក៏ព្យាយាមនិយាយទៅកាន់វុធទាំងត្រដាបត្រដួស៖

លីន៖ "ហេតុអី? អូនធ្វើអីខុស?
វុធ៖ "អូនអត់ខុសអីទេគ្រាន់តែបងមានអារម្មណ៍ថាហត់នឿយ"
លីន៖ " ហត់នឿយ? វុធ! បងឆ្កួតហើយមែនទេ? បងគិតថាពួកយើងស្គាល់គ្នាទើបតែបានបីថ្ងៃ បីអាទិត្យ រឺក៏បីខែទើបបងដាច់ចិត្តនិយាយពាក្យនេះ? ពួកយើងស្គាល់គ្នាបីឆ្នាំហើយណា!!!!"
វុធ៖ "បីឆ្នាំតើវាយ៉ាងមេច? បងហត់នឿយនឹងស្នេហានេះណាស់! បងចង់បញ្ចប់វា"

លឺសម្ដីវុធនិយាយដូច្នេះភ្លាម ទឹកភ្នែករបស់លីនក៏ហូរចុះដូចទឹកបាក់ទំនប់ ទ្រូងនាងឈឺដូចគេយកកំបិតមកចាក់។ មកដល់ មុខផ្ទះលីន លីនព្យាយាមជូតទឹកភ្នែកនាងអោយស្ងួតរួចបើកទ្វាចេញពីក្នុងឡានរត់សំដៅទៅក្នុងផ្ទះនាងបាត់។ ពួកគេក៏ បានដាច់ការទាក់ទងគ្នាពីថ្ងៃនោះមកអស់ពេលជាងកន្លះខែ។​ ថ្ងៃមួយលីននឹកវុធយ៉ាងខ្លាំង ណាមួយចង់ដឹងពីហេតុផលពិត នៃការបែកគ្នាអោយច្បាស់ផង នាងក៏សម្រេចចិត្តទៅផ្ទះវុធដើម្បីសួរគេពីរឿងនេះ។ ទៅដល់ផ្ទះវុធ លីនបានជម្រាបសួរ ម្ដាយរបស់វុធហើយសួររកវុធ។ ម្ដាយរបស់វុធនិយាយទាំងទឹកភ្នែកហូរចុះមក៖

ម្ដាយវុធ៖​ "វុធបានស្លាប់បាត់ហើយ! គេស្លាប់ជាងកន្លះខែហើយក្មួយ!"

និយាយចប់គាត់ក៏ចង្អុលទៅធាតុនិងរូបថតរបស់វុធដែលតាំងនៅលើតុ។ លឺហើយឃើញហើយលីនស្រែកត្រហ៊ោយំយ៉ាងខ្លាំង

លីន៖ "មិនពិតទេ! ខ្ញុំអត់ជឿទេ! វុធអត់ស្លាប់ទេ! គាត់គ្មានរឿងអីត្រូវស្លាប់ទេ"

ម្ដាយរបស់វុធបានហុចសំបុត្រមួយច្បាប់អោយលីន

ម្ដាយវុធ៖ "នេះគឺជាសំបុត្រដែលវុធផ្ញើរទុកអោយក្មួយ។ ក្មួយអានវាទៅនឹងដឹងកាលពិតហើយ"

លីនបានដកសំបុត្រមួយច្បាប់ហើយអង្គុយអាន ក្នុងសំបុត្រនោះសរសេរថា៖

"លីន! បន្ទាប់ពីអូនបានអានសំបុត្រនេះចប់ប្រហែលជាយើងលែងបានឃើញមុខគ្នាជារៀងរហូតហើយ។ អោយបង​ សុំទោសដែលបងសុំបែកអូនទាំងគ្មានហេតុផលយ៉ាងទទឹងទិសបែបនេះ។ ហេតុផលព្រោះតែចង់អោយអូនស្អប់បង ចង់អោយអូនរកអ្នកថ្មីដែលសាកសមនឹងអូនជាងបង។ មិនលាក់បាំងអូនទេ កាលពីជាង 8ខែមុនបងមានជម្ងឺធ្លាយ ក្រពះជាង 4កន្លែង។ ពេទ្យតម្រូវអោយបងវះកាត់ប្តូក្រពះនេះចេញ ក៏បុន្តែភាគរយជោគជ័យតិចខ្លាំងណាស់។ គ្រូពេទ្រនិយាយថាបើបងមិនវះកាត់ទេបងមានសង្ឃឹមរស់មិនដល់ 1ឆ្នាំទៀតឡើយ។ បងសម្រេចចិត្តមិនវះកាត់ទេ ហើយចង់ទុកពេលដែលសេសសល់សម្រាប់ជីវិតបងក្នុងជាតិនេះដើម្បីមើលថែអូនជាលើកចុងក្រោយ។ 8ខែមកនេះ មានយប់ខ្លះបងគេងយំអាណិតដល់អូន ហើយតែងតែគិតថាបើអត់ពីបងទៅបានអ្នកណាមើលថែអូនទៀត? បង តែងតែសន្យាថានឹងស្លៀកឈុតរៀបការអោយអូន។ បងតែងតែសន្យាថានិងជូនអូនទៅកន្លែងដែលអូនប្រាថ្នា។ បងតែងតែសន្យាថានិងធ្វើជាឪពុកដ៏ល្អរបស់កូនយើងទាំងពីរ។ បងតែងសន្យាថានិងកាន់ដៃអូនរហូតដល់យើងចាស់ទាំង ពីរ។ បងតែងតែសន្យាថាទោះមិនកើតថ្ងៃជាមួយគ្នាតែសុំអោយស្លាប់ក្នុងថ្ងៃជាមួយគ្នា។ បងជាបុរសដែលក្បត់សន្យា ហើយបែជាធ្វើមិនបាន ត្រូវទុកអោយអូនរស់នៅម្នាក់ឯង។ សន្យានឹងបងអូនកុំយំណាក្មេងឆ្លាតរបស់បងដឹងនៅ? តែបងជឿថាលីនឆ្លាតណាស់ លីនស្ដាប់សម្ដីវុធ លីនអត់យំទេ! ត្រូវតែញញឹមដឹងនៅ? កុំភ្លេចថែខ្លួនផងដឹងនៅ?
ញ៉ាំបាយអោយច្រើនៗណាក្មេងក្បាលខូច? កុំអោយបងដឹងថាអូនតមបាយថែរាងទៀតឲសោះ តា៎បងដឹងឈប់និយាយរកហើយ។ បងទៅហើយណា បងចង់ប្រាប់អូនថាបងស្រលាញ់អូនខ្លាំង ស្រលាញ់អូនលើសអ្វីៗទាំងអស់ដែលបងមាន ពីបងវុធមនុស្សដែលស្រលាញ់លីនជាងគេបំផុតក្នុងជាតិនេះ។"