កុំ​បណ្ដោយ​បែប​នេះ​ឲ្យ​សោះ! ៥​សញ្ញា​បង្ហាញ​ថា​គេ​នឹង​ក្បត់​អ្នក ឲ្យ​អ្នក​ទឹក​ភ្នែក​ម្ដង​ហើយ​ម្ដង​ទៀត

Kit Bunrong

Bunrong / March 23, 2022

1 min read

Teach Online

នៅ​ពេល​ដាក់​ចិត្ត​ស្រលាញ់​អ្នក​ណា​ម្នាក់​ខ្លាំង អារម្មណ៍​ដែល​ត្រូវ​ម្នាក់​នោះ​ក្បត់ ពិត​ជា​ឈឺចាប់​ខ្លាំង​បំផុត​។ អ្នក​ធ្លាប់​ផ្ដល់​ឱកាស​ឲ្យ​គាត់​កែប្រែ​កំហុស​ម្ដង​​រួច​ហើយ​ ចុះ​តើ​អ្នក​រំពឹង​ថា​គាត់​អាច​ក្លាយ​ជា​បុរស​ស្មោះ​ស្នេហ៍​​ម្ដង​ទៀត​​ប៉ុន្មាន​ភាគរយ​? ទោះ​ជា​អ្នក​ប្រឹងប្រែង​​ខ្លាំង​ប៉ុណ្ណា សញ្ញា​ទាំង​​៥​ខាង​ក្រោម​បញ្ជាក់​ថា គាត់​នៅ​តែ​បន្ត​ក្បត់​ម្ដង​ហើយ​ម្ដង​ទៀត ប្រសិន​អ្នក​ខ្លួន​ឯង​នៅ​តែ​​បន្ត​ឲ្យ​គាត់​ជាន់ឈ្លី​​​​ផ្លូវចិត្ត​ដដែល​​​​៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ​គាត់​លេងសើច​ជាមួយ​អារម្មណ៍​អ្នក​បាន​តាម​ចិត្ត​៖ ហេតុអ្វី​បាន​ជា​អ្នក​ទ្រាំ​​ដល់​ថ្នាក់​នេះ​? អ្នក​មិន​អាច​ធ្វើ​ខ្លួន​ជា​តុក្កតា​អស់​មួយ​ជីវិត​ទេ​ ដូច្នេះ​បើ​ឈឺ​ចាប់​ខ្លាំង​ ត្រូវ​ប្រាប់​គាត់​ឲ្យ​បញ្ឈប់​ជា​បន្ទាន់​។ បាត់បង់​គាត់​មិន​គួរ​ឲ្យ​ខ្លាច ជាង​បាត់បង់​ខ្លួន​ឯង​​ឡើយ​។ ម៉្យាង​ទៀត​ប្រសិន​អ្នក​ហ៊ាន​​ប្រឆាំង​តប​ជាមួយ​​គាត់​​ភ្លាមៗ​ អ្នក​ប្រហែល​​អាច​បញ្ចប់​ភាព​ងប់ងុល​មួយ​ពេល​របស់​គាត់​ទាន់​ពេល​វេលា​។​​​​​​​​​​​​​​​​​​​

២. អ្នក​ជឿជាក់​លើ​គាត់​ទាំង​ងងឹត​ងងុល​៖ ព្រោះ​តែ​ក្ដី​ស្រឡាញ់​ដ៏​ធំធេង​ អ្នក​ព្រម​បិទភ្នែក​ បិទត្រចៀក​ខ្លួន​​ឯង ជឿជាក់​លើ​គ្រប់​ទង្វើ និង​ពាក្យ​សម្ដី​​របស់​គាត់​។ ទោះ​​បី​ជា​ពេល​ខ្លះ​អ្នក​មាន​អារម្មណ៍​សង្ស័យ ប៉ុន្តែ​មិន​ដាច់​ចិត្ត​សួរ ព្រោះ​មិន​ចង់​បង្ក​ជម្លោះ​។ អ្នក​សុខ​ចិត្ត​អង្គុយ​យំ​តែ​ម្នាក់​ឯង ដើម្បី​គ្រាន់​​តែ​ចង់​រក្សា​សុភមង្គល​ក្លែងក្លាយ​មួយ​​ឲ្យ​គង់វង្ស​។​​​​​​​​​​​​​​​​​​​​

៣. គាត់​គ្រប់គ្រង​អ្នក​គ្រប់​បែប​យ៉ាង​៖ ទោះ​ចង់​ទៅ​ដើរ​កម្សាន្ត​ឆ្ងាយៗ​ជាមួយ​មិត្តភក្ដិ​ខ្លាំង​ប៉ុណ្ណា ប្រសិន​គាត់​មិន​អនុញ្ញាត អ្នក​មិន​ហ៊ាន​ប្រឆាំង​ជា​ដាច់​ខាត​។ មិន​ថា​ជម្រើស​រឿង​ការងារ ឬ​​ការងារ​តូចតាច​ប្រចាំ​ថ្ងៃ គាត់​​មាន​សិទ្ធិ​សម្រេច​​ជំនួស​អ្នក​គ្រប់​យ៉ាង​ ដូច្នេះ​ហើយ​ទើប​សូម្បី​តែ​រឿង​ផិត​ក្បត់​ក៏​​គាត់​ជា​អ្នក​សម្រេច​ថា​ឈប់​ឬ​បន្ត​ដែរ​​។ ភ្ញាក់​ខ្លួន​ឡើង បង្រៀន​​ឲ្យ​គាត់​ដឹង​ថា​អ្នក​មិន​មែន​ជា​​​​​អចលនទ្រព្យ​របស់​គាត់​ឡើយ ប៉ុន្តែ​គឺ​ជា​ទំនួល​ខុស​ត្រូវ​ដែល​គាត់​ត្រូវ​តែ​គោរព និង​ឲ្យ​តម្លៃ​​។​​​​

៤. លើកលែង​ឲ្យ​គាត់​ម្ដង​ហើយ​ម្ដង​ទៀត​៖ ផ្ដល់​ឱកាស​ឲ្យ​គាត់​កែប្រែ​កំហុស គឺ​ជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ប្រសិន​អ្នក​ចេះ​តែ​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ខុស​ម្ដង​ហើយ​​ម្ដង​ទៀត វា​លែង​​​ជា​រឿង​ល្អ​ទៀត​ហើយ​។ នៅ​ពេល​ដែល​កំហុស​​​ដដែលៗ​​កើតឡើង វា​មិន​មែន​ជា​កំហុស​ដោយ​អចេតនា​​ទៀត​ទេ ប៉ុន្តែ​វា​ជា​ជម្រើស​ផ្ទាល់​របស់​​​គាត់​​។ ដូច្នេះ​អ្នក​ត្រូវ​ប្រើ​វិធានការ​ តឹ ង តែង ដើម្បី​ដោះស្រាយ​ជាមួយ​គាត់​ឲ្យ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​ ៕

៥. គាត់​លាក់បាំង​រឿងរ៉ាវ​ជា​ច្រើន​៖ ចាប់​តាំង​ពី​ទូរស័ព្ទ ឬ​កុំព្យូទ័រ អ្នក​គ្មាន​សិទ្ធិ​ឆែកឆេរ​​​សោះ​ឡើយ​។ គាត់​មាន​រឿង​សំងាត់​ជា​ច្រើន ដែល​មិន​អាច​ឲ្យ​អ្នក​ដឹង​​។ ជ្រៀតជ្រែក​ជីវិត​ឯកជន​របស់​គូ​ស្នេហ៍​ខ្លាំង​​គឺ​ជា​រឿង​មិន​គប្បី ប៉ុន្តែ​ការ​លាក់បាំង​ខ្លាំង​​​​របៀប​នេះ​ ក៏​ជា​រឿង​មិន​គប្បី​ដូច​គ្នា។ អ្វី​ដែលសំខាន់ គឺគេតែង​មានអាការ​ចម្លែក​ៗ ប៉ុន្តែ​មិន​ដែល​មានហេតុផល​អ្វី​គួរ​ឲ្យ​ទុក​ចិត្ត​​បាន​ឡើយ​។​​​​​​​​​​​​​​​​​​